នេះបើយោងតាមប្រភព DailyMail បានចុះផ្សាយនៅរសៀលថ្ងៃ អង្គារ ទី០៦ ខែ តុលា ឆ្នាំ២០២០ ថា ខ្សែបម្រើ Lucas Torreira បានចុះកិច្ចសន្យាក្នុងលក្ខខណ្ឌខ្ចីជើងមកកាន់ក្លិប Atletico Madrid ពីក្លិប Arsenal។

ដោយឡែក បន្ទាប់ពីទទួលបានឱកាសចូលលេង ៨៩ប្រកួតសម្រាប់ពីរដូវកាលជាមួយក្លិបកាំភ្លើងធំ Torreira បានផ្លាស់មកចូលលេងនៅក្លិប La Liga ដែលជាលីគកំពូលទី៣នៅអឺរ៉ុប ដែលរូបគេបានប្រឡូក បន្ទាប់ពី Serie A ជាមួយក្លិប Sampdoria។

យ៉ាងណាមិញ កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ នឹងចូលរួមជាមួយក្លិបអេស្ប៉ាញក្រោមលក្ខខណ្ឌខ្ចីជើងរយៈពេល១រដូវកាល ដោយ Atletico មានសិទ្ធក្នុងការទិញផ្ដាច់កុងត្រា ២០លានអឺរ៉ូ។

គួរបញ្ជាក់ផងដែរថា កីឡាករខ្សែបំរើ Torreira ត្រូវបាន Atletico ខ្ចីជើងពីក្លិបកាំភ្លើងធំ Arsenal បានសម្រេចការផ្ទេរ ខ្សែបម្រើ Thomas Partey ពីក្លិបអេស្ប៉ាញមួយនេះវិញ ក្នុងតម្លៃ ៥០លានអឺរ៉ូ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ